ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្រ ទៅយកពលរដ្ឋម្នាក់ ជាអ្នកនៅក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ ត្រូវក្បាលធ្ងន់ធ្ងរ បញ្ជូនមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី​០៧ ខែ​មេសា​ ឆ្នាំ​២០២៣​ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ត្រូវក្បាលធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ បានជួបគ្រោះថ្នាក់ត្រូវក្បាល មានឈ្មោះ សុន ទិត អាយុ២២ឆ្នាំ រស់នៅ ក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្រោយទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

To Top