ភ្នំពេញ ៖ ឆ្លៀតក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យក្រុមតាអាចារ្យក្នុងទីវត្តអារ៉ាមត្រូវមានជំហរកណ្តាលកុំលំអៀងទៅខាងណាមួយឲ្យសោះ នៅមានជំលោះកើតឡើងក្នុងវត្តដែលក្រុមអាចារ្យចូលរួមចំណែកមើលការខុសត្រូវ។
ជាមួយនឹងការផ្តាំផ្ញើនេះ សម្តេចថា ក៏មិនត្រូវញុះញង់បន្ថែមដោយចាក់សាំងលើជំលោះរវាងដៃគូទាំងសងខាងឡើយ ព្រោះធ្វើយ៉ាងណាស័ក្តសមជាអាចារ្យដែលពុទ្ធបរិស័ទចំណុះជើងវត្តឲ្យតម្លៃ។
ទន្ទឹមនឹងនេះដែរ សម្តេចនាយករដ្ឋមន្រ្តីថា អាចារ្យក៏ត្រូវផ្តល់ចំណេះដឹងឲ្យយុវជនផងដែរ។
ជារៀងរាល់ថ្ងៃនេះនៅតាមទីវត្តអារ៉ាមនានា ជៀសមិនផុតពីមានជំលោះកើតឡើងនោះទេ ដោយសារតែមានបក្ខពួកនិយម៕