ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំអំពីសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ ដោយក្នុងនោះ ប្រកាសហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក និងប៉ាតម៉្សៅ នៅតាមសាលារៀន ទាំងរដ្ឋនិងឯកជន ។
ការហាមនេះ ដោយសារក្រសួងយល់ថា ល្បែងទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ និងមិនសាកស័ក្តិជាកុលបុត្រកុលធីតាខ្មែរទេ៕