ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យ កសិដ្ឋានចញ្ចឹមត្រីមួយកន្លែង នៅភូមិត្បែង ស្រុកសន្ទុក

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នាថ្ងៃទី៨ មេសា បានអញ្ជើញចុះពិនិត្យ កសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិត្បែង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្នកសិដ្ឋាននេះ កំពុងធ្វើការពង្រីកស្រះជាច្រើនលើផ្ទៃដីចំនួន ៨០ ហិកតា ហើយបាននិងកំពុងធ្វើការ ចញ្ចឹមត្រីជាច្រើនរាប់ម៉ឺនក្បាល និងមានច្រើនប្រភេទរួមមាន៖ ត្រីរ៉ស់ ត្រីប្រា ត្រីសុងហ៊ី ត្រីអណ្តែង ជាដើម ៕

To Top