ព័ត៌មានជាតិ

សម្តេចតេជោ ៖គោលដៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន ៥សែននាក់ អាចយកពីវិស័យសហគ្រាសធុនតូចប្រមាណ១លាននាក់

" "

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងចំណោមប្រជាពលរដ្ឋគោលដៅ ១លាន ៥សែននាក់ ដែលនឹងត្រូវជ្រើសរើសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនោះ អាចនឹងយកពីវិស័យសហគ្រាសធុនតូច និងមធ្យមប្រមាណ ១លាននាក់។

ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលខាងមុខ រាជរដ្ឋាភិបាល នឹងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់យុវជនក្រីក្រ ១លាន ៥សែន ដោយឥតគិតថ្លៃ។

" "

សម្ដេចតេជោ បញ្ជាក់ថា «នៅក្នុងចំណោម ១លាន ៥សែន ដែលត្រូវបណ្ដុះបណ្ដាល នាពេលខាងមុខ គឺគ្របដណ្ដប់យកចេញពីវិស័យសហគ្រាសធុនតូច និងមធ្យម ប្រមាណជា ១លាននាក់ នេះជាការប៉ាន់ប្រមាណរបស់ខ្ញុំ»។

" "

សម្ដេចតេជោ បន្ដថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រគឺមិនបង់ថ្លៃនោះទេ ខណៈរាជរដ្ឋាភិបាល ត្រូវបង់ថ្លៃជំនួស ដើម្បីឱ្យពួកគេទទួលបានជំនាញ។
សម្ដេច ថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន ប្រជាពល រដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ៕

To Top