ភ្នំពេញ៖ ឱកាសពិសេសបានមកដល់ទៀតហើយ គឺការផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពសង្ក្រាន្ត យ៉ាងពិសេសបំផុតពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដោយធ្វើការបញ្ចុះតម្លៃចាប់ពី ២០% រហូតដល់ ៥០% ឯណោះសម្រាប់កញ្ចប់ពិនិត្យសុខភាព ។
តម្លៃបញ្ចុះនេះមានដូចជា ៖ កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ (Annual Check-up Package) , កញ្ចប់ពិនិត្យសុខភាពបេះដូង (Heart Check-up Package) និងកញ្ចប់ពិនិត្យជំងឺទឹកនោមផ្អែម (Diabetes Check-up Package) ។
ការផ្តល់ជូននូវការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ ពិតជាកម្រមានណាស់ ហើយដូចដែលលោកអ្នកដឹងរួចមកហើយថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាមន្ទីរពេទ្យឯកជនដែលមាន ស្តង់ដារគុណភាពអន្តរជាតិ ហើយយល់ដឹងពីសារៈសំខាន់នៃការលើកទឹកចិត្ត ប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព និងការពារខ្លួន មុនពេលជំងឺកើតឡើង ។
កញ្ចប់ពិនិត្យសុខភាពសង្ក្រាន្តនេះ មានសុពលភាពចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០២៣ ។ បើលោកអ្នកទិញជាគូប៉ុង អាចប្រើបានរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ សម្រាប់តែការចាយជាសាច់ប្រាក់សុទ្ធតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូម ទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ 023 991 000 / 012 991 000 ៕
សូមចុច Link នេះដើម្បីដឹងពីព័ត៌មានលម្អិត ៖ https://royalphnompenhhospital.com/hot-promotion-detail/56