ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១២ មេសា នេះ បានលើកឡើងថា «សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ១៦ទីតាំង ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi/»៕