ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ដល់លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងថ្នាក់ឧត្តមសេនីយ៍ឯកដល់លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
ពាក់ព័ន្ធការប្រគល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហានជាស្រ្តី២រូបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបញ្ជាក់តាមរយៈបណ្ដាញសង្គមតេឡេក្រាមថា«ក្នុងគោលដៅរក្សាស្ត្រី២រូបនេះ
បម្រើវិស័យការពារជាតិរយៈពេលវែងចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង»៕