ព័ត៌មានជាតិ

សម្ដេចតេជោ​ និងភរិយា​ អញ្ជើញធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីបើកព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ

" "

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។

តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៣ មេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «នាំប្រពន្ធកូន និងចៅទៅចូលរួម ពិធីបើកអង្គរសង្រ្កាននៅខេត្តសៀមរាប»។

" "

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិ ទាំងអស់ បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន ក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

" "

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣នេះ កម្មវិធីមាន៤៤នៅ៦ទីតាំង នៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ នៅតំបន់ដងស្ទឹង សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត ព្រមទាំងមានការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕

To Top