ព័ត៌មានជាតិ

សម្ដេច ស ខេង និងភរិយា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា របស់ស្នងការខេត្តបាត់ដំបង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានារបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា រយៈពេលមួយឆ្នាំ២០២២ កន្លងមកនេះ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មមោះមុត ដោយរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទូទាំងខេត្ត និងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង និង លោកស្រីព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោះស្រាយ រាល់ការលំបាក ខ្វះខាតរបស់កងកម្លាំង និងផ្ដល់អនុសាសន៍ដ៏មានតម្លៃដល់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការបំពេញភារកិច្ចសម្រេចបានជោគជ័យល្អប្រសើរ។

លើសពីនេះ លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផល របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ទោប្តេជ្ញា ថែរក្សាការពារសមិទ្ធផលទាំងនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ទុកជាកេរដំណែល សម្រាប់កងកម្លាំងបន្តវេនបំពេញភារកិច្ចបានសមរម្យ និងប្រកបដោយផាសុកភាព៕

To Top