ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅក្នុងខេត្តសៀមរាប ដែលរៀបចំបានយ៉ាងល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា យ៉ាងច្រើនកុះករ ស្ទើរតែមិនតែជឿ ។
នៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ប៉ាវ ស៊ីណា បានសរសេរយ៉ាងដូច្នេះថា «សូមកោតសរសើរ ចំពោះក្រុមការងាររៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលរៀបចំបានយ៉ាងល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា យ៉ាងច្រើនកុះករ ស្ទើរតែមិនតែជឿ ហើយក៏សូមកោតសរសើរ ផងដែរ ចំពោះ បងៗកងកម្លាំង គ្រប់ប្រភេទ ដែលគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព ជូនពលរដ្ឋដែលមកកំសាន្ត ប្រកបដោយភាពកក់ក្តៅ» ៕