ព័ត៌មានជាតិ

សប្បាយផ្ដាំ! សង្ក្រាន្ដ៣ថ្ងៃ ភូមិព្រៃស្នួល ទទួលភាពសប្បាយរីករាយ ក្រៃលែង

តាកែវ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឬសង្ក្រាន្ដ ភូមិព្រៃស្នួល បានរៀបចំឱ្យមានការរាំលេងកម្សាន្ត ព្រមទាំងមានល្បែងប្រជាប្រិយ (បាញ់ទឹក វាយក្អម លោតការ៉ុង ស្វាដណ្ដើមស្លឹកឈើ…) ត្រូវបានបញ្ចាប់ ក្រោមបរិយាកាស សប្បាយរីករាយ ក្រៃលែង ។ ការលេងកម្សាន្ដសប្បាយនេះ ដោយទទួលបានការរៀបចំ ដោយ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងភរិយា ។

ជាមួយនឹងការបញ្ចប់ភាពសប្បាយរីករាយនេះ លោក សយ សុភាព និងភរិយា ក៏បានថ្លែងអំណរគុណ និងជូនពរ ដល់អ្នកចូលរួមលេងកម្សាន្ត ទាំងអស់ ឱ្យមានសុខភាពល្អ បរិបូរណ៍ ទទួលទាន រកស៊ីមានបាន ត្រជាក់ត្រជុំ គ្រប់ក្រុមគ្រួសារ ជាពិសេសការស្ម័គ្រចិត្ត ចូលរួមរៀបចំ ពីសហការី ដែលបានជួយអស់ពីចិត្តពីថ្លើម៕

To Top