ព័ត៌មានជាតិ

ស្លាប់ ៤នាក់ និង របួស១ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូនៅស្រុកក្រគរ!

ពោធិសាត់៖ ជនរងគ្រោះ ៤នាក់ រួមនិងទារកក្នុងផ្ទៃម្តាយមានអាយុ ៩ ខែម្នាក់ផងដែរបានស្លាប់បាត់បង់ជីវិត​ នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ គួរអោយរន្ធត់បង្កឡើង ដោយរថយន្តមួយគ្រឿងបើកបរ ដោយប្រើប្រាស់ល្បឿនលឿន មិនមានការប្រុងប្រយ័ត្នទៅបុកនិងម៉ូតូជនរងគ្រោះ ដែលកំពុងឈប់លើចិញ្ចើមនៅចំនុចផ្លូវកោង លើកំណាត់ផ្លូវជាតិលេខ ៥។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ២០ និង ៥៨ នាទីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៤-១៨៥ ក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកក្រគរ បានអោយដឹងថាជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះរួមមាន:១-ឈ្មោះណា រ៉ូ ភេទប្រុសអាយុ ៤១ ឆ្នាំអ្នកបើកម៉ូតូ(ស្លាប់)-២-ឈ្មោះសុខ គឹមឡាង ភេទស្រីអាយុ ៣៨ ឆ្នាំត្រូវជាប្រពន្ធ រួមនឹងទារកក្នុងផ្ទៃ ៩ ខែ (ស្លាប់)-៣-ឈ្មោះណា ប៌ិនយ៉ា ភេទស្រីអាយុ ៣ ឆ្នាំត្រូវជាកូន(ស្លាប់) ជនរងគ្រោះរស់នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះញុិល ឆេងកុសល្យ ភេទប្រុសអាយុ ៣៣ ឆ្នាំរស់នៅក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ និង រថយន្តបង្កម៉ាកMGRX5ពណ៌ស ពាក់ស្លាកលេខកម្ពុជា NARY 7170 ។

ក្រោយការវាស់វែងសមត្ថកិច្ចនគរបាលចរាចរណ៍ រថយន្តបង្ក និង ម៉ូតូរបស់ជនរងគ្រោះយកមករក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តពោធ៍សាត់ ដើម្បីចាត់ការទៅតាមនិតិវិធី ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top