ព័ត៌មានជាតិ

ភ្ញៀវទេសចរនៅតែអាចបន្តប្រើ WiFi សាធារណៈទាំង ១៦ទីតាំង ដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់!

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិត ល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានបញ្ចប់ដោយជោគជ័យ ។

សូមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬ ស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ។

តំណភ្ជាប់ទីតាំង WiFi សាធារណ: https://mptc.gov.kh/public-wifi

To Top