ព័ត៌មានជាតិ

បង្ក្រាបសង្វៀន ជល់មាន់មួយកន្លែង រឹបអូសម៉ូតូ ៨ គ្រឿង

ពោធិសាត់: សង្វៀនជល់មាន់លួចលាក់មួយកន្លែងត្រូវ​ បានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្តាល សហការណ៍នឹងកម្លាំង​ នៃអធិការដ្ឋាននគរបាលស្រុកបាកានចុះប្រតិបត្តិការឆ្មក់ បង្រ្កាបបានកាលពីវេលាម៉ោង ១៤ និង ១០ នាទីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅចំនុចភូមិទួលឆ្មារ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ ដោយសមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន ៨ គ្រឿងដែលអ្នកលេងល្បែងរត់ចោល និង មាន់ជល់ ១ ក្បាល។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរ បាលស្រុកបាកានបានអោយដឹងដែរថា ចំពោះសង្វៀនជល់មាន់ មួយកន្លែងនោះសមត្ថកិច្ចបានបំផ្លាញចោលនៅនិងកន្លែង ចំណែកវត្ថុតាងរួមមានម៉ូតូចំនួន ៨ គ្រឿង និង មាន់ជល់ ១ ក្បាលសមត្ថកិច្ចបាន យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាកាន។

គួរកត់សំគាល់ថា ល្បែងស៊ីសងមានដូចជា បៀរ អាប៉ោង ជល់មាន់ និង ល្បែងឆ្នោតគ្រប់ប្រភេទនៅតែ បន្តកើតមានដដែលបើទោះបីជាមានចំណាត់ការពីកម្លាំងសមត្ថកិច្ច និង អាជ្ញាធរយ៉ាងក្តី៕

To Top