ព័ត៌មានជាតិ

រដ្ឋសភា បន្តបើកសម័យប្រជុំ ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៣

ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩មេសាឆ្នាំ២០២៣នេះ បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើកសេចក្តីព្រាងច្បា ប់ចំនួន៣ ដែលរដ្ឋាភិបាលប្រគល់ជូន។ សម័យប្រជុំរដ្ឋសភាធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៧រូប។

សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ បានលើកយករបៀបវារៈមានចំនួន៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖ ១- សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ២- សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕

To Top