ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញទ័ពពិសេស រួមគ្នារវាងវរសេនាតូចពិសេសប្រឆាំងភេរវកម្ម, កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម ដោយក្រុមគ្រូបង្គោល បញ្ជាការដ្ឋានសង្រ្គាមពិសេស នៃកងទ័ពជេីងគោកសាធារណរដ្ឋកូរ៉េ នៅទីបញ្ជាការកងពលតូចលេខ៧០ ។
នៅចុងបញ្ចប់នៃកម្មពិធី ក៏មានការជូនវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញទ័ពពិសេសនេះផងដែរ៕