ព័ត៌មានជាតិ

មានក្រុមទុច្ចរិត ក្លែងបន្លំដោយការប្រើប្រាស់ និមិត្តសញ្ញា និងពាណិជ្ជនាមក្រុមហ៊ុន ប៊ី.អាយ.ស៊ី, ម៉ាឃីត ឯ.ក ដើម្បីបំភ័ន្ត និងអូសទាញសាធារណជន ឱ្យដាក់ប្រាក់វិនិយោគ

ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី, ម៉ាឃីត ឯ.ក បានប្រកាសឲ្យដឹងថា មានក្រុមទុច្ចរិត បានក្លែងបន្លំដោយការប្រើប្រាស់ និមិត្តសញ្ញា រួមទាំងពាណិជ្ជនាមក្រុមហ៊ុន និងរូប ថតគណៈគ្រប់គ្រងក្រុមហ៊ុនទៅប្រើប្រាស់បង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដើម្បីបំភ័ន្ត និងអូសទាញសាធារណជនឱ្យ ដាក់ប្រាក់វិនិយោគ ។

តាមរយៈសេចក្តីជូនដំណឹង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៊ី.អាយ.ស៊ីម៉ាឃីត ឯក បញ្ជាក់ថា «ថ្មីៗនេះ ក្រុមហ៊ុនបានអង្កេតឃើញថា មានក្រុមទុច្ចរិតបានយកនិមិត្តសញ្ញា រួមទាំងពាណិជ្ជនាមក្រុមហ៊ុន និងរូប ថតគណៈគ្រប់គ្រងក្រុមហ៊ុន ទៅប្រើប្រាស់បង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដើម្បីបំភ័ន្ត និងអូសទាញសាធារ ណៈជនឱ្យដាក់ប្រាក់វិនិយោគ» ។

ក្រុមហ៊ុន ក៏បានបដិសេធទាំងស្រុង និងមិនទទួលខុសត្រូវចំពោះការខាតបង់ ដែលកើតឡើងដោយសារ គណនីក្លែងបន្លំក្នុងបណ្តាញ ទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗទៀត ហើយអំពាវនាវឱ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការដាក់ប្រាក់វិនិយោគ ដើម្បីជៀសវាងនូវការខាតបង់ហិរញ្ញវត្ថុរបស់ លោកអ្នកជាយថាហេតុ។

ពាក់ព័ន្ធបញ្ហានេះដែរក្រុមហ៊ុន ក៏បានជូនដំណឹងទៅក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ផងដែរ ។

ក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនមានបណ្តាញទំនាក់ទំនង និងព័ត៌មានជាផ្លូវការដូចខាងក្រោម៖

១.ទំព័រហ្វេសបុកផ្លូវការ (Facebook Page) ឈ្មោះថា BICMarkets Cambodia

២.លេខទូរស័ព្ទទំនាក់ទំនង 023 966 669

៣.គេហទំព័រ www.bicmarkets.com.kh ៤អ៊ីម៉ែល info@bicmarkets.com.kh

៥.ផ្តល់នូវវេទិកា MT4 សម្រាប់ការជួញដូរឧបករណ៍និស្សន្ទ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.មក)

៦.ក្រុមហ៊ុនមិនមានការ ប្រមូលប្រាក់ក្នុងការវិនិយោគ ឬធ្វើការវិនិយោគជំនួសអតិថិជននោះទ ៕

To Top