ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ ឲ្យមេសហជីព ដង្ហែរក្បួន និងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣

ភ្នំពេញ ៖ យោងតាមការប្រកាស របស់សហភាពការងារកម្ពុជា (CLC) គឺសាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យ CLC រៀបចំប្រារព្ធទិវា ១ឧសភា ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៧ ឆ្នាំ២០២៣ នៅបរិវេណសួនច្បារអភិវឌ្ឍន៍ (CDC)។

ការអនុញ្ញាតនេះ ក្រោយលោកអាត់ ធន់ ប្រធាន CLC ដឹកនាំសហព័ន្ធសហជីព និងសមាគម តំណាងឲ្យវិស័យការងារ ចូលជួបប្រជុំជាមួយ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ។

បន្ទាប់ពីកិច្ចប្រជុំយ៉ាងស្វិតស្វាញរយៈពេលជិត៣ម៉ោង ទើបខាងសាលាក្រុងដែលមានលោក មាន ចាន់យ៉ាដា និងលោកកើត ឆែ ជាអភិបាលរងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យ។
សម្រាប់ការអនុញ្ញាតឲ្យប្រារព្ធទិវានៅបរិវេណសួនច្បារអភិវឌ្ឍន៍ (CDC) ក៏មានដង្ហែរក្បួន នៅខាងកើតវត្តភ្នំ រាជធានីភ្នំពេញផងដែរ ។

នាឱកាសនោះ(១ឧសភា)សហភាពការងារកម្ពុជា រួមជាមួយតំណាងសហព័ន្ធសមាគម និងអង្គការសង្គមស៊ីវិលនានា នឹងថ្លែងសារអំពីស្ថានភាពការងារ និងដាក់ញ្ញត្តិ ជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កម្មករ នាពេលបច្ចុប្បន្ន ៕

To Top