ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) ដើម្បីពិភាក្សាស្តីពីការសហការណ៍ អភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់អាវុធហត្ថរាជធានីភ្នំពេញ ដោយក្នុងនោះ ភាគីមជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មួយចំនួន។
លទ្ធភាពទាំងនោះរួមមាន៖
-លទ្ធភាពទទួលបាន កន្លែងបណ្តុះបណ្តាល ឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព យ៉ាងតិចប្រាំមួយ(៦) នាក់ដោយមានបំណងបង្កើតគ្រូបណ្តុះបណ្តាល អ.ហ.ភ.ព ។
-បណ្តុះបណ្តាលបុគ្គលិក អ.ហ.ភ.ព លើការប្រើប្រាស់ឧបករណ៍របស់កន្លែងហាត់ប្រាណ និងលើបច្ចេកទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ បន្ទាប់មកការប្រើប្រាស់ឧបករណ៍នៅនឹងកន្លែងរបស់ អ.ហ.ភ.ព ។
-ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព ។
-ទំនាក់ទំនងការរកឃើញ និងការស្រាវជ្រាវនៃការសិក្សាដែលបានអនុវត្ត ។
-បង្កើតសៀវភៅណែនាំអំពីកាយសម្បទាបង្រួបបង្រូមដែលអាចដាក់អោយប្រើប្រាស់ទូទាំងរាជធានីភ្នំពេញសម្រាប់បុគ្គលិក អ.ហ.ភ.ព ។
-ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់អោយប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា ។
-ផ្តល់ការហ្វឹកហ្វឺនសម្រាប់ការប្រកួតកីឡាកាយសម្បទាប្រចាំឆ្នាំអន្តរយោធា ដែលទាក់ទងនឺងបុគ្គលិក និងកាលវិភាគដែលអាចរកបាន ។
-ពិនិត្យសម្ភារៈទាំងអស់ដែលបានចែករំលែកដោយ ភាគី ក និងផ្តល់មតិកែលម្អក្នុងរយៈពេលដែលអាចទទួលយកបាននៅពេលណា និងកន្លែងចាំបាច់ ។
-រក្សាកំណត់ត្រាសមស្របនៃឯកសារទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះដែលត្រូវបានចែករំលែករវាងភាគីទាំងពីរ ។
-ផ្តល់មតិកែលម្អទាន់ពេលវេលាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍កម្មវិធីកាយសម្បទា ៕







