ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតកដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ក្រៅពីព្រះវិហារថ្មីហើយនោះ ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាងឡើងក្នុងវត្តបារមីវង្កតបុរី រួមមាន៖ រៀបចំប្រព័ន្ធភ្លើងក្នុងព្រះវិហារ គូរគំនូរក្នុងព្រះវិហារ និងទ្វារ ជួសជុលដងទង់ឡើងវិញ សាងសង់ព្រះពុទ្ធរូបស្ពាន់ និងបាល្ល័ង្ក សាងសង់បន្ទប់ទឹក និងរៀបចំសម្អាតកែលម្អសោភ័ណភាពវត្តទាំងមូល ចំណាយបច្ច័យសាងសង់សរុប ១,០០២,៣០១ដុល្លារអាមេរិក៕

To Top