ព័ត៌មានជាតិ

ឧត្ដម​នាវី​ឯក​ ទៀ​ សុខា ​អញ្ជើញ បើកវគ្គបញ្រ្ជាបច្បាប់ ស្តីពីក្រមសីលធម៌ សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ និងអនុសញ្ញាសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជូនដល់មន្រ្តី ទីបញ្ជាការជួរមុខ

ភ្នំពេញ​៖ នាថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២៣​ ឧត្ដម​នាវី​ឯក​ ទៀ​ សុខា​ មេបញ្ជាការ​រង​ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្របានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គបញ្រ្ជាបច្បាប់ ស្តីពីក្រមសីលធម៌ សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ និងអនុសញ្ញាសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជូនដល់មន្រ្តីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ និងមន្រ្តីស្ថាប័នគន្លឹះ។

To Top