ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌដង្កោ នាថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានចាត់ឱ្យក្រុមការងារ នាំយករថយន្តទេសចរណ៍ ចំនួន៣គ្រឿង ដឹកនាំក្រុមយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ចំនួន៧២នាក់ និងឧបត្ថម្ភរាល់ការចំណាយ លើការហូបចុកទាំងស្រុង ក្នុងការធ្វើដំណើរទស្សនកិច្ចកម្សាន្ត ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន រយៈពេលពេញ១ថ្ងៃ។
គោលបំណងនៃដំណើរ ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីឱ្យ យុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ទាំង៧២នាក់ បានមើលឃើញជាក់ស្តែង ពីការអភិវឌ្ឍ នៃការរីកចម្រើន របស់ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕