ព័ត៌មានជាតិ

សម្តេចតេជោ ៖ ខ្ញុំមិនចង់ឲ្យឪពុក-ម្តាយ និងបងប្អូនស៊ន តារា ក្លាយជាជនរងគ្រោះ និងមិនយកពួកគេធ្វើជា ចំណាប់ខ្មាំងដែរ

ភ្នំពេញ ៖ ក្រោយព្រមានដល់ឪពុក-ម្តាយ និងបងប្អូនស៊ន តារាអំពីដកតំណែងនិងដកហូតការងារនៅស្រុកខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញវិដេអូប្អូនស៊ន តារានិយាយពីបងប្រុសរបស់ខ្លួនភ្លាមៗផងដែរ នាមុននេះបន្តិច ។

តាមរយៈសារបណ្តាញតេឡេក្រាមនាមុននេះបន្តិច សម្តេចបង្ហាញវិដេអូនប្អូន ស៊ន តារា និងប្អូនថ្លៃស្រីដែល មានតួនាទីជាប៉ូលីស ។

ក្នុងនោះសម្តេចបញ្ជាក់ថា “សូមស្តាប់សំដីរបស់ប្អូនប្រុសក្មេងពាល អមដោយលិខិតរបស់គាត់និងប្អូនថ្លៃស្រី។ សូមស្តាប់ឡើងវិញនូវសំដីរបស់ឪពុក-ម្តាយក្មេងពាលនិយាយ” ។

ដោយសំណេររបស់សម្តេចបង្ហាញអត្ថន័យថា “ខ្ញុំមិនចង់ឲ្យពួកគាត់ក្លាយជាជនរងគ្រោះ ដោយសារទង្វើក្មេងពាលនេះទេ ហើយក៏មិនយកពួកគាត់ធ្វើចំណាប់ខ្មាំងនោះដែរ”៕

To Top