ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Europa 2 សញ្ជាតិ Malta ដែលមានប្រវែងបណ្តោយ ២២៥,៣៨ ម៉ែត្រ ប្រវែងទទឹង ២៩,៩០ ម៉ែត្រ ជម្រៅ -៦,៣០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
យោងតាម កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦៧ នាក់ (ស្រី ៨៨ នាក់) មាន ២៤សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន៣៤៣នាក់ (ស្រី ១៧៤ នាក់) មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (២៩៣ នាក់) និងស្វីស (១៨នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១០ យប់ នាថ្ងៃខែឆ្នាំដដែល៕