ព័ត៌មានជាតិ

អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា ត្រូវបានឃាត់ខ្លួន

ភ្នំពេញ ៖ ក្រោយធ្វើការសាកសួរ បំភ្លឺនឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នាព្រលប់ថ្ងៃ២៥ មេសានេះ។

ការឃាត់ខ្លួននេះ ធ្វើឡើង ក្រោយរូបលោកចូលបំភ្លឺ តាមបណ្តឹងភរិយា នៅស្នងការខេត្តកំពត ក្នុងករណីប្រើហិង្សាលើ ប្រពន្ធខ្លួន។

ចំពោះការឃាត់ខ្លួននេះ មានការសុំគោលការណ៍ទៅ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពីព្រះរាជអាជ្ញា សំរេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនីតិវិធីទៅតុលាការពាក់ពន្ធ័ ករណីប្រើហិង្សាលើភរិយា ។

លោក គឹម បញ្ញាអាយុ ៣០ឆ្នាំ​ ទើបត្រូវបានប្រកាសឲ្យចូលកាន់មុខ តំណែងអភិបាលរងក្រុងបូកគោ កាលពីពេលថ្មីៗនេះ៕

To Top