ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័ យប្រជាពលរដ្ឋចំនួន ២រូប ដើម្បីបំពេញការងារនៅ ការិយាយល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ។
គួរឲ្យដឹងថា ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។