ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), អ្នកជំនាញបច្ចេកទេសកសិកម្ម នៃធនាគារ ARDB បានរៀបចំកម្មវិធីផ្តល់ជំនួយបច្ចេកទេស និងផ្សព្វផ្សាយគំនិតកសិករសហគ្រិន ជូនប្រជាកសិករក្នុងខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណង បង្កើនចំណេះដឹងជូនអតិថិជនដែលជាក្រុមអ្នកចិញ្ចឹមត្រី រួមមាន បច្ចេកទេសផ្តល់ចំណីត្រី, ចំណេះដឹងផ្នែកទីផ្សារ, ការធ្វើផែនការអាជីវកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលការណ៍ឥណទាន នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យ ។




