ព័ត៌មានជាតិ

បេះដូងក្រដាស បំបែកឯកត្តកម្មនៅអង្គរវត្ត ធ្វើដំណើរមកដល់ ភ្នំពេញហើយ

ភ្នំពេញ ៖ បេះដូងក្រដាសដែលបានបំបែកឯកត្តកម្ម “បេះដូងក្រដាសច្រើនជាងគេលើពិភពលោក “មានប្រមាណជា៣ លានបេះដូង នៅ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីថ្ងៃចូលឆ្នាំខ្មែរ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ (ខាងមុខ វិមាន ឈ្នះ ឈ្នះ) ដើម្បី អបអរសាទរ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងចាប់ផ្តើមពីថ្ងៃ២៩ មេសា ស្អែកនេះទៅ ។

កម្មវិធី Beyond The Games Day នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦រសៀល ៕

To Top