ព័ត៌មានជាតិ

ព្រឹទ្ធសភា កំណត់យកថ្ងៃ២ ឧសភា បន្តសម័យប្រជុំ លើរបៀបវារៈ៣

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តសម័យ ប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួន៣ ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃ២៨ មេសា ក្រោមអធិប តីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃ២ ឧសភា ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ។

របៀបវារៈទាំង៣នោះ រួមមាន ៖

១-ពិនិត្យ ឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ

២-ពិនិត្យ ឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ និង៣-ពិនិត្យ ឲ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច-ព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម៕

To Top