ព័ត៌មានជាតិ

តុលាការសម្រេចឲ្យគឹម បញ្ញា អតីតអភិបាលរង ក្រុងបូកគោ ជាប់ពន្ធនាគារ

ភ្នំពេញ ៖ បុគ្គលឈ្មោះ គឹម បញ្ញាអាយុ៣០ឆ្នាំដែលជាអតីតអភិបាលរង ក្រុងបូកគោ ខេត្តកំពត ត្រូវបានលោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារ ពាក់ព័ន្ធប្រើហិង្សាលើភរិយា ក្រោមបទបទល្មើសព្រហ្មទណ្ឌមានចែង និងបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ។

បើតាមមាត្រា២២២នេះ លោក គឹម បញ្ញា ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ទៅ ១០លានរៀល។

លោក គឹម បញ្ញា ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ជននេះត្រូវបានដាក់ក្រោមការពិនិត្យពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន (ប្តីវាយប្រពន្ធ) ប្រព្រឹត្តនៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ។ នេះបើតាមដីការបង្គាប់របស់លោក ឈុន ច័ន្ទសីហា ។

លោក ឈុន ច័ន្ទសីហា ក៏បានឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំជនត្រូវចោទ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបាន ត្រឹមត្រូវតាមច្បាប់ ៕

To Top