ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្ដេជ្ញាមិនបណ្ដោយឲ្យកម្ពុជា ក្លាយជាទីតាំងចាក់សំរាម របស់ប្រទេសណាមួយឡើយ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្តមិនបណ្ដោយឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងចាក់សំរាមរបស់ប្រទេសណាមួយនោះឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាល យកចិត្តទុកដាក់ការពារបរិស្ថាន និងធនធានធម្មជាតិយ៉ាងម៉ត់ចត់ និង ប្រកាន់ជំហរច្បាស់លាស់ ដោយមិនបណ្ដោយឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងចាក់សំរាមរបស់ ប្រទេសណាមួយឡើយ»៕

To Top