ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ទីម័រខាងកើត

ភ្នំពេញ៖ ពិតជាអស្ចារ្យណាស់ ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ចាប់ផ្តើមដោយវិញ្ញាសាកីឡាបាល់ទាត់ បុរសអាយុក្រោម ២២ ឆ្នាំ ដែលមាន កម្ពុជា (ម្ចាស់ផ្ទះ) ប្រកួតជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ អូឡាំពិក យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ កម្ពុជាទទួលបានជ័យជំនះលើភ្ញៀវ ក្នុងលទ្ធផល 4-0។

កម្មវិធីប្រកួត បានបញ្ចប់ទៅដោយរលូន ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទកភាព និងសុវត្ថិភាព ដែលក្នុងនោះគេឃើញ មានកងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក៏មានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញតួនាទីយ៉ាងម៉ឹងម៉ាត់ ស្វាហាប់ ប្រកបដោយឯកសណ្ឋាន មធ្យោបាយ សម្ភារៈ ទំនើបទាន់សម័យ ក្រោមការអញ្ជើញចុះដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top