ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ភាគីជប៉ុននឹងបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង នាថ្ងៃ១៩ វិច្ឆិកា ខាងមុខនេះ។ ការបាញ់កាំជ្រួចនេះ ដើម្បីអបអរសាទរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។
សម្តេចតេជោបន្តថា ភាគីជប៉ុនបានស្នើសុំបាញ់កាំជ្រួចជប៉ុននាថ្ងៃ១៩ វិច្ឆិកា នៅមុខវាំង។ សម្តេចថា ការអបអរសាទរនេះ ក៏ស្របពេលប្រារព្ធពិធីបុណ្យអុំទូករបស់ខ្មែរ ដូច្នេះបូកជាមួយអ្នកបច្ចេកទេសកម្ពុជា-ជប៉ុនក្នុងការបាញ់។
សម្តេចថា បាញ់ពិសេសគឺកាំជ្រួចជប៉ុនក្នុងខួបទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនក្នុងខួបអនុស្សាវរីយ៍លើកទី៧០។ សម្តេចថា ជាសរុបក្នុងខែវិច្ឆិកា ខាងមុខនឹងបាញ់ចំនួន៣លើកផងដែរ៕