ព័ត៌មានជាតិ

ប្រធានអង្គការ ពុទ្ធសាសនិកពិភពលោក៖ សម្ដេចតេជោរួមចំណែក យ៉ាងច្រើន ធ្វើឲ្យសាសនា នៅកម្ពុជា រស់ឡើងវិញ

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២ ឧសភា លោក Phallop Thaiarry ប្រធានអង្គការពុទ្ធសាសនិកពិភពលោក បានថ្លែងថា សម្ដេចតេជោបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងការធ្វើឲ្យសាសនាបានរស់ឡើងវិញនៅកម្ពុជា ។

លោក Phallop Thaiarry បានបញ្ជាក់ប្រាប់សម្ដេចថា «លោកពិតជាមានកិត្តិយសណាស់ដែលបានផ្ដល់គោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» ជូនដល់សម្ដេចតេជោព្រោះថា សម្ដេចតេជោបានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ ការធ្វើឲ្យសាសនាបានរស់ឡើងវិញនៅកម្ពុជា និងការធ្វើសុខដុមនីយកម្មសាសនា ដែលជាការងារបម្រើមិនត្រឹមតែកម្ពុជាទេ ប៉ុន្តែបម្រើឲ្យមនុស្សជាតិ ដែលកិច្ចការនេះ ចាំបាច់ត្រូវកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រតាមរយៈគោរពជូនសម្ដេចតេជោនូវគោរមងានេះ» ។

ជាការឆ្លើយតប សម្ដេចតេជោថា ការទទួលបានគោរមងារនេះ គឺជាកិត្តិយសណាស់ ហើយក៏ជាមោទកភាពណាស់ដែរ។ សម្ដេចតេជោ នឹងខិតខំថែមទៀតដើម្បីលើកស្ទួយវិស័យសាសនាផង និងធ្វើសុខដុមនីយកម្មសាសនាផង មិនត្រឹមតែរវាងព្រះពុទ្ធសាសនាទេ ប៉ុន្តែរវាងសាសនាខុសគ្នាផង៕

To Top