ព័ត៌មានជាតិ

ប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន ផ្ញើសារ អបអរសារទរ និង គាំទ្រទិវាសេរីភាព សារព័ត៌មានសកល ៣​ ឧសភា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ញើសារ អបអរសារទរ និង គាំទ្រទិវាសេរីភាពសារព័ត៌មានសកល ៣ឧសភា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ប្រធានសមាគមន៍អ្នកសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំពេញចិត្ត នឹងការងារ ជាអ្នកសារព័ត៌មានណាស់។ ឆ្នាំនេះជាឆ្នាំទី៣០ នៃអាជីពរបស់ខ្ញុំ។ ខ្ញុំសូមគោរពចងចាំ ដឹងគុណរៀមច្បងគ្រប់ជំនាន់នៃសារព័ត៌មាន។ ខ្ញុំសួមគោរពថ្លែងអំណរគុណ វិរៈបុរសជាតិ និងបងប្អូនគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ តាមដានព័ត៌មានរបស់ខ្ញុំ ទោះចូលចិត្តក្តី មិនចូលចិត្តក្តី។ សូមចូលរួមអបអរសារទរ និង គាំទ្រទិវាសេរីភាពសារព័ត៌មានសកល ៣ឧសភា»។

To Top