ព័ត៌មានជាតិ

ប៉ីប៉ីលី ជាសកម្មជនបក្សភ្លើងទៀន សូមចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា

" "

ភ្នំពេញ ៖ ប៉ីប៉ីលី ជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិ​ ហើយបច្ចុប្បន្នជាមន្ត្រីគណបក្សភ្លើងទៀន ដែលរិះគន់ឥតសន្សំចៃ មាត់បានសូមមកចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការសូមចូលរួមនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ៥ ឧសភា។

" "

បើតាមសម្តេចបង្ហាញទៀតថា “មុននេះបន្តិច (យប់មិញ)ខ្ញុំបានទទួលវីដេអូរបស់កូនស្រីប៉ីប៉ីលី និងស្វាមីដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ”។

" "

សម្តេចថា ក្នុងវីដេអូនេះប៉ីប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើន ដែលជួបប្រទះក្នុងបក្សប្រឆាំង។

សម្តេចតេជោឲ្យដឹងទៀតថា ក្នុងនាមគណបក្ស ប្រជាជនកម្ពុជាសម្តេចស្វាគមន៍ទទួល យកតាមសំណើររបស់
ប៉ីប៉ីលីនិងស្វាមីដើម្បីចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្តេចស្នើប៉ីប៉ីលីទុករឿងអតីតកាលមួយអន្លើ និងខិតខំរួមគ្នាធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខរបស់ជាតិនិងការ រីកចម្រើនក្នុងគ្រួសារក៏ដូចជាសង្គមជាតិ៕

To Top