ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបប្រជុំដោយផ្ទាល់ ជាមួយក្រុមប្រឹក្សាឃុំកណ្តៀងរាយ ដើម្បីដាក់ចេញនូវទិសដៅ និងផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតនាពេលខាងមុខ(២៣ កក្កដា ២០២៣) ។
កិច្ចប្រជុំខាងលើនេះ លោក ម៉ឹង ពន្លក បានពិនិត្យលើវឌ្ឍនភាពការងារកន្លងមក របស់ឃុំកណ្តៀងរាយ និងដាក់ទិសដៅផែនការជាយុទ្ធសាស្ត្រ បន្តយកជ័យជំនះ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។
ក្នុងនោះ ក៏មានការពិភាក្សា អំពីបញ្ហាប្រឈម និងស្តាប់សំណូមពរមួយចំនួន របស់ឃុំ កណ្តៀងរាយផងដែរ ។ ក្រោយបញ្ចប់ការប្រជុំ ក៏មានការចុះពិនិត្យលើការសាងសង់ របងរបស់ទីស្នាក់ការគណបក្សឃុំកណ្តៀងរាយដែលទើបសាងសង់រួចរាល់ផងដែរ៕