នយោបាយ

គណបក្ស២០ បានដាក់ពាក្យ សុំចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតថ្នាក់ជាតិ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ។

ក្នុងចំណោមបក្សទាំង២០នោះ មានគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សទទួលស្គាល់ជាផ្លូវការ ខណៈបក្សចំនួន៩ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យពិចារណា ។

សូមបញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃ៨ ឧសភា ដោយដំណើរការនេះបានប្រព្រឹត្តទៅដោយរលូន ស្របតាមប្រតិទិន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតផងដែរ ៕

To Top