ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា ជួបសម្តែងការគួរសម ជាមួយមេបញ្ជាការកងទ័ពជើងទឹក ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី មីយ៉ាន់ម៉ា ឡាវ នៅក្រុងម៉ានីល

ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជានាថ្ងៃ៩ ឧសភាបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ មេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន និងជំនួបទ្វេភាគីជាមួយ មេបញ្ជាការស្តីទីកងទ័ពជើងទឹកប្រ៊ុយណេ មេបញ្ជាការកងទ័ពជើងទឹកសិង្ហបុរី ប្រតិភូតំណាងមេបញ្ជាការកងទ័ពជើងទឹកមីយ៉ាន់ម៉ា និងប្រតិភូកងទ័ពជើងគោកប្រជាជនទ្បាវ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕

To Top