ព័ត៌មានជាតិ

សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកដល់កម្ពុជាវិញហើយ

" "

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួម កកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃកន្លងមក ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។

កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ីឆ្នាំ២០២៣នេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣។

" "

កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាអំពីវិធីសាស្ត្រ និង មធ្យោបាយនានាក្នុងការរក្សាសន្ទុះ នៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈ នៃការអភិវឌ្ឍប្រកបដោយចីរភាព របស់អាស៊ាន ដើម្បីសម្រេច បាននូវសហគមន៍មួយ ប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និង ភាពធន់។

" "

ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏បានពិភាក្សា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេច របស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យ របស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ ៕

To Top