ព័ត៌មានជាតិ

លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៍មាន កម្ពុជា ចិន ជួបពិភាក្សាជាមួយ លោក Shi Weiwei  ប្រធានការិយាល័យ នយោបាយនៃស្ថានទូតចិន ប្រចាំកម្ពុជា

" "

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៍មានកម្ពុជាចិន (សសកច CCJA) ជួបពិភាក្សាជាមួយ លោក Shi Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតចិន ប្រចាំកម្ពុជា នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី ១១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិភាក្សាពង្រឹង កិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀត។

លោក សយ សុភាព បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ Shi Weiweiជាមិត្តចាស់ដែលមកបំពេញភារកិច្ច នៅស្ថានទូតចិន។

" "

លោក Shi Weiweiក៏បានថ្លែងអំណរគុណដល់លោក សយ សុភាព ក៏ដូចជាសហការីដែលបានខិតខំបំពេញភារកិច្ចរបស់ សមាគម ក្នុងការរួមចំណែកជាមួយ រដ្ឋាភិបាលទាំងពីរ កម្ពុជា ចិន ពូនជ្រុំទំនាក់ទំនងប្រទេស ក៏តែស្អិតរមួតថែមទៀត។

" "

លោក ក៏សូមចូលរួមអបអរសាទរខួបឆ្នាំទី៥ នៃការបង្កើតសមាគម ដ៏មានសារសំខាន់នេះ និងជូនពរអោយបេសកកម្ម នេះ​​ជោគជ័យថែមទៀត៕

To Top