ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា៖ បើពិភពលោកកាត់ បន្ថយចំណាយលើ យោធាត្រឹម៥០% យកមកជួយវិស័យសុខាភិបាល គឺជាការល្អ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹម៥០% ហើយបង្វែរយកមកជួយវិស័យសុខាភិបាលវិញនោះ គឺជាការល្អ។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង ១ពាន់នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅលើការផលិតអាវុធបំផ្លាញជីវិតមនុស្ស។

សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា «ប៉ុន្ដែអ្វីដែលគួរឱ្យស្ដាយត្រង់ថា ចំណាយលុយច្រើនពេក ជាមួយនឹងការផលិតឧបករណ៍សម្លាប់មនុស្ស ប៉ុន្ដែប្រសិនបើ គេកាត់បន្ថយការ នៃចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយទេ យកមកផលិតឧបករណ៍សង្គ្រោះមនុស្សវិញ គឺថ្នាំពេទ្យក៏ចុះថ្លៃ ឧបករណ៍ក៏ចុះថ្លៃ ការស្រាវជ្រាវខាងផ្នែកការពារជីវិតមនុស្សគឺល្អ»។

សម្ដេច បានឱ្យដឹងថា ប្រសិនបើពិភពលោកជួបបញ្ហាស្មុគស្មាញនោះ ប្រទេសកម្ពុជា ក៏ជួបរឿងស្មុគស្មាញផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top