ភ្នំពេញ៖ថ្លែងចំពោះមុខក្រុមគ្រូពេទ្យរាប់ពាន់នាក់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើ ឲ្យនិស្សិតពេទ្យដែលនឹងក្លាយជាក្រុមគ្រូពេទ្យកងទ័ព «អាវស» ត្រូវបន្តគោរពក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (University of Health Science )ចំនួន ១,៣៩៦នាក ដែលធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញរាជធានីភ្នំពេញនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា៖«បន្ទាប់ពីយើងគ្រប់គ្រងជំងឺកូវីដ១៩ជោគជ័យមក គ្រូពេទ្យដែលធ្លាប់ត្រូវគេប្រមាថ ក៏បានប្រែក្លាយខ្លួនទៅជាកងទ័ពអាវស។ឥឡូវខ្ញុំរំពឹងទុកថា ពិសេសនិស្សិ តដែលទទួលសញ្ញាបត្រនៅថ្ងៃនេះដែលត្រូវក្លាយជាគ្រូពេទ្យ សូមរក្សាកិត្តនាម ជា កងទ័ព«អាវស» បន្តទៀតតាមរយៈ នៃការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឲ្យបាន ល្អដោយគ្មានវិធីណាល្អជាងនេះទេ»។
សម្តេចបានលើកឡើងថាមានវិទ្យាសាស្ត្រ បច្ចេកទេសបើគ្មានក្រម សីលធម៌គ្រប់គ្រងនោះទេ នឹងនាំឲ្យមានគ្រោះថ្នាក់ថែមទៀត។
សម្តេចតេជោបញ្ជាក់ថា៖«អ្នកខ្លះរៀនសូត្រចេះបាន តែ បែរជាបែកទៅខ្សោយ ឧទាហរណ៍៖ រៀនខាងឱសថសាស្ត្រ ប៉ុន្តែមិនគិតពីស្រាវជ្រាវផលិត ថ្នាំ ព្យាបាលជំងឺនោះទេ តែស្រាវជ្រាវផលិតអំពីគ្រឿងញៀនទៅវិញ។ ជាមួយគ្នានោះដែរសម្តេចបានលើកឡើងថា អ្នកផលិតគ្រឿងញៀនដែលកំពុងតែចាប់ ខ្លួននោះមិនមែនជាអ្នកធម្មតាទេ គឺជាពួកវិទ្យាសាស្ត្រដែលអាចផលិតធាតុ បូកនឹងសារធាតុ ផ្សេង ឲ្យក្លាយជាគ្រឿងញៀនបានដែលចំណុចនេះត្រូវបានគ្រប់គ្រង ។ សម្តេចក៏បានរំលឹកនូវរឿងរ៉ាវ មួយចំនួនពាក់ព័ន្ធការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈ ការប្រើប្រាស់វិធានការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការដ៏មុតស្រួច ក្នុងពេលប្រយុទ្ធជាមួយជំងឺកូវីដ១៩ បានរំលឹកទៀតថា ប្រសិនបើប្រទេសមួយមានវ៉ាក់សាំង ក៏មិនប្រាកដថា អាចគ្រប់គ្រង ជំងឺកូវីដ១៩បាននោះដែរប្រសិនបើមិនមានវិធានការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវទេនោះ។
គេនៅចាំបានថា នៅពេលដែលកម្ពុជាទទួលបាន វ៉ាក់សាំងដំបូងបង្អស់ ពីសាធារណៈ រដ្ឋប្រជាមានិតចិននោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រើ ប្រាស់នូវអភិក្រម «ផ្ការីក» ក្នុងការចាក់ស្រោចវ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅ តំបន់ដែល ប្រឈមខ្លាំង ដែលកាលពីពេលនោះ មាននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូ ច្នេះថា «ដោយសារប្រទេសនីមួយៗមាន វិធានការខុសៗគ្នា ប្រទេសមួយចំនួនប្រើវិធានការសមភាព ប៉ុន្ដែយើងប្រើអភិក្រមដែលចាប់ ផ្ដើមស្រោចនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឲ្យជោគ។ អីចឹងមានវ៉ាក់សាំងហើយ មិន ប្រាកដថា ត្រួតត្រាសភាពការណ៍បានទេ បើសិនចាប់យកវិធានការខុស។ នេះជាបិទពិសោធន៍ មួយដែលត្រូវចងក្រងសម្រាប់ពេលក្រោយ»។ ក្នុងឱកាសនោះដែរសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានរំលឹកដែរថា ប្រទេស អ្នកមានមួយចំនួនរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋមិនបាន ព្រោះយឺតយ៉ាវក្នុងការសម្រេចចិត្ត ជ្រើសរើសប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ គ្រាដែលកម្ពុជា បានយកចិនជាបង្អែកយុទ្ធសាស្ដ្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពដទៃទៀតជាប្រភពគាំទ្រ។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មានប្រទេសជាច្រើនប្រើប្រាស់ វ៉ាក់សាំងដូចប្រទេសកម្ពុជា ដែលជាការផ្គត់ផ្គង់របស់ប្រទេសចិន ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៊ី, ថៃ និងប្រទេសនៅមជ្ឈមបូព៌ាជាដើម។ បន្ទាប់ពីប្រទេសចិន ក្រោយមកមានបណ្ដា ប្រទេស ផ្សេងៗទៀត ក៏ផ្គត់ផ្គង់ដល់កម្ពុជាផងដែរ៕