ព័ត៌មានជាតិ

លោក សយ សុភាព នឹងចូលរួម ទស្សនកិច្ច រយៈពេល ១៣ថ្ងៃ នៅប្រទេសចិន

ភ្នំពេញ៖ លោក សយ​ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា​ចិន (សសកច-CCJA) នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន រយៈពេល១៣ថ្ងៃ (២២ឧសភា ដល់០៣មិថុនា) ខាងមុខនេះ តបតាមការអញ្ជើញរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization) នៃក្រសួងការបរទេស សាធារណៈរដ្ឋប្រជាមានិតចិន។

ដំណើរបំពេញទស្សនកិច្ចនេះ គឺជាលើកដំបូងរបស់លោក សយ សុភាព ចាប់តាំងពីប្រទេសចិន ចាប់ផ្តើមបើកប្រទេសឡើងវិញ ។

ដំណើរទស្សនកិច្ចរៀបចំសម្របសម្រួលដោយ ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមសសកច លោក សយ សុភាព ក៏បានថ្លែងអំណរគុណដល់ស្ថានទូតចិន ដែលជួយសម្របសម្រួល ក៏ដូចជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃផងដែរ។

ដំណើរទស្សនកិច្ចនេះ លោក សយ សុភាព នឹងទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ខេត្តសានស៊ី ខេត្តជីងសាំង ដើម្បីស្វែងយល់បន្ថែមជាមួយសមភាគីមកពីប្រទេសនានានៅអាស៊ីកណ្តាល អាស៊ីខាងត្បូង​ និងអឺរ៉ុបខាងកើត ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសសមាជិកសង្កេតការណ៍ តែ១គត់ក្នុងចំណោមបណ្តាប្រទេសនានា នៅអាស៊ីអាគ្នេយ៍ នៃអង្គការអន្តរតំបន់ ដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំង ៕

To Top