ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយកស្តីទី អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ និងជានាយក នាយកដ្ឋានហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់វគ្គ៨ ជូនដល់សិក្ខាកាមកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយមានវត្តមានអញ្ជើញចូលរួមក្នុងអង្គពិធី រួមមាន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជការកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម ទាំងអស់៕