ព័ត៌មានជាតិ

រន្ទះបាញ់សម្លាប់ មនុស្ស២នាក់ យ៉ាងរន្ធត់ នៅស្រុកបាទី

ភ្នំពេញ៖ ហេតុការណ៍គ្រោះធម្មជាតិដ៏គួរឲ្យរន្ធត់ រន្ទះបាញ់សម្លាប់មនុស្ស២នាក់ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កើតឡើងក្នុងមូលដ្ឋានស្រុកបាទី ។ 

ហេតុការណ៍​ដ៏​រន្ធត់​នេះ​កេីតឡេីង​ កាលពីរសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង ១៦.១០នាទី នេះក្នុងមូលដ្ឋានស្រុកបាទីមានភ្លៀងមួយមេលាយឡំ និងផ្គររន្ទះទើបបានបណ្ដាលឱ្យមានរន្ទះបាញ់ មនុស្សស្លាប់ចំនួន ០២នាក់។ 

ប្រភពដដែល បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖១.ជនរងគ្រោះឈ្មោះ លឹម សុខហេង ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មូលហេតុទៅច្រូតស្មៅគោខាងត្បូងភូមិ ទើបបណ្ដាលឲ្យរន្ទះបាញ់ស្លាប់។ ២.ជនរងគ្រោះឈ្មោះ ញ៉ែម ភឿង ភេទប្រុស អាយុ ៥៧ ឆ្នាំ នៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មូលហេតុចេញទៅមើលស្រែ ទើបបណ្តាលដែលឲ្យរន្ទះបាញ់ស្លាប់៕

To Top