ព័ត៌មានជាតិ

តំណាងលោកមុឹង សំផន ចុះជួបសំណេះសំណាល ជាមួយប្រធាន អនុគណបក្ស សាខាបក្សភូមិនៅឃុំមេសរ ថ្ងកនិងចែកអំណោយដល់ពលរដ្ឋក្រីក្រ ១៤គ្រួសារ ដែលមានជីវភាពខ្វះខាត

ស្វាយរៀង៖ លោកមុឹង កុម្ភៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរ និងក្រុមការងារទាំងអស់ ត្រូវចុះឲ្យដល់មូលដ្ឋាន ដើម្បីដោះស្រាយទុកលំបាកនានា ដោះស្រាយទាំងបញ្ហាប្រឈម និងសេវាតម្រូវការចាំបាច់ផ្សេងៗទៀតដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ការលើកឡើងរបស់លោកមុឹង កុម្ភៈ ធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាល ជាមួយប្រធាន អនុគណបក្ស សាខាបក្សភូមិ នៅឃុំមេសថ្ងកនិងចែកអំណោយដល់ពលរដ្ឋក្រីក្រ ១៤គ្រួសារនាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពី លោករត្ន័ មុនី អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុមការងារចុះជួយស្រុក ព្រមទាំងក្រុមការងារគណក្សថ្នាក់ស្រុក និងប្រធាន អនុប្រធានគណបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិជាច្រើននាក់ផងដែរ។

ជាមួយគ្នានេះ លោកមុឹង កុម្ភៈ បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរដែនដី ដែលបានខិតខំចុះមូលដ្ឋាន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋបានល្អប្រសើរ តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ ចុះមូលដ្ឋានឲ្យបានញឹកញាប់បន្ថែមថែមទៀត។

លោកមុឹង កុម្ភៈ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ មុឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា ជូនដល់ប្រធាន អនុប្រធានគណបក្សឃុំ សាខាបក្សភូមិ សមាជិកប្សទាំងអស់នៅឃុំមេសរ ថ្ងក ហើយលោកផ្តាំផ្ញើឱ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះប្រជាពលរដ្ឋដែលមានការខ្វះខាត នៅមូលដ្ឋាននិងដោះស្រាយឲ្យបានទាន់ពេលវេលា កុំទុកឱ្យពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយមិនដឹងពីអាជ្ញាធរ។

លោកបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង បែងចែក បក្ខពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។

លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋានរស់នៅដោយសុខសាន្ត និងគ្មានអំពើលួច ឆក់ ប្លន់បងតូចបងធំ និងហិង្សាជាដើម ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាពឲ្យគង់វង្ស ដើម្បីមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

បន្ថែមលើសពីនេះលោកម៉ឹង កុម្ភៈក៏បានជំរុញដល់ប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈ ឲ្យបានគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្រលោកហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីទទួលបានសុខសន្តិភាព ការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ។

នៅក្នុងឱកាសនោះលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខាបក្សភូមិ ក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជាបញ្ហាផ្លូវ អគ្គិសនី ដើម្បីឲ្យក្រុមការងារ ជួយពន្លឿនដោះស្រាយឲ្យបានឆាប់ផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់លោក លោក ស្រីប្រធាន អនុប្រធានគណបក្សឃុំ និងប្រធានមអនុប្រធានសាការបក្សភូមិក្នុងម្នាក់ៗទទួលបានថវិការ ២ ម៉ឺនរៀល។ ពលរដ្ឋក្រីក្រទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកា២មុឺនរៀល អាឡែកលោកអនុប្រធានភូមិបារាយណ៍ ដែលមានជំងឺប្រចាំកាយ បានឧបត្ថម្ភថវិកាចំនួន១៩មុឺនរៀល ព្រមទាំងពលរដ្ឋខ្វះខាតមួយគ្រួសារទៀតទទួលបានថវិការចំនួន១៥មុឺនរៀល និងឧបត្ថម្ភបន្ថែមជូនដល់ពលរដ្ឋក្រីក្រ ដែលកំពុងសាងសង់ផ្ទះនូវស័ង្កសី ចំនួន២០សន្លឹកស្មើរ២៣មុឺនរៀល ដើម្បីបង្ហើយធ្វើផ្ទះផងដែរ៕

To Top