ព័ត៌មានជាតិ

EU ប្រាប់ឲ្យស៊ែប៊ី ជ្រើសយកអឺរ៉ុប ឬជ្រើសយករុស្សី

បរទេស៖ ប្រធានគណកម្មការគោលនយោបាយការបរទេសលោក Josep Borrell កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាការថែរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងរុស្សីពីសំណាក់ប្រទេសស៊ែប៊ី ពិតជានឹងបង្កឲ្យមានការគម្រាមកំហែងនិងឱកាសនៃការចូលជា សមាជិករបស់សហភាពអឺរ៉ុបជាមិនខាន។

លោកមន្ត្រីជាន់ខ្ពស់អឺរ៉ុបរូបនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុង Belgrade គួរតែសម្របខ្លួនជាមួយនឹងទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូខណៈដែល លោកកំពុងទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអាល់បេនីនិងស៊ែប៊ីម៉ុងតេណេក្រូ និងបូស្នីព្រមទាំងម៉ាសេដូនីផង។

លោក Borrellបានថ្លែងថា៖យើង​បាន​ពិភាក្សា​អំពី​ឥទ្ធិពល​របស់​រុស្ស៊ី ​ក្នុង​តំបន់ ដែល​កំពុង​ព្យាយាម​បង្អាក់​ផ្លូវ​ទៅកាន់សមាជិកអឺរ៉ុប​​នៃបេក្ខភាព ​តំបន់​បាល់កង់​ខាងលិច។ យើងស្វាគមន៍ ចំពោះជម្រើសជាយុទ្ធសាស្ត្រ និងភាពក្លាហាននៃពួកគេមួយចំនួន ដែលបានសម្របខ្លួនយ៉ាងពេញលេញជាមួយ គោលនយោបាយការបរទេស និងការដាក់ទណ្ឌកម្មរបស់យើង។

គួរឲ្យដឹងដែរថាក្នុងចំណោមប្រទេសទាំង៥ ខាងលើកនេះអាល់បានី ម៉ុងតេណេក្រូ និងម៉ាសេដូននីខាងជើង បានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់ប្លុកអឺរ៉ុប ប៉ុន្តែផ្ទុយទៅវិញទាំងបូស្នីទាំងប្រទេសស៊ែប៊ី ផងគឺមិនទាន់បានចូលរួមនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top