ព័ត៌មានជាតិ

លោកទូតម៉ាឡេស៊ី រៀបចំពិធីជប់លៀង អាហារថ្ងៃត្រង់ សម្រាប់សមាជិក អតីតនិស្សិត នៃកម្មវិធី សហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី

ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត Datuk Eldeen Husaini Mohd Hashim​ នៃប្រទេសម៉ាឡេស៊ី បានរៀបចំ​ពិធីជប់លៀ ងអាហារថ្ងៃត្រង់ សម្រាប់សមាជិកអតីតនិស្សិតកម្មវិធីសហប្រតិបត្តិការ បច្ចេកទេសម៉ាឡេស៊ី (MTCP) នៅសណ្ឋាគារ Rosewood Phnom Penh នាថ្ងៃអង្គារ៍ ទី២៣ ខែឧសភា​ ឆ្នាំ២០២៣។

MTCP ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨០ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការ ខាងត្បូង-ខាងត្បូង ដោយផ្តល់ជូននូវវគ្គបណ្តុះបណ្តាល នៅក្នុងតំបន់ដែលម៉ាឡេស៊ី មានបទពិសោធន៍ និងជំនាញ។

ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងដើម្បីអបអរសាទរអ្នកចូលរួម MTCP ដែលបានបញ្ចប់វគ្គសិក្សា MTCP របស់ពួកគេដោយជោគជ័យក្នុងឆ្នាំ ២០២២ផងដែរ ព្រឹត្តិការណ៍នេះអនុញ្ញាត ឱ្យមានបណ្តាញទំនាក់ទំនង រវាងមន្ត្រីស្ថានទូត ប្រជាជនម៉ាឡេស៊ី ដែលរស់នៅក្នុងប្រទេសកម្ពុជា និងសមាជិកអតីតនិស្សិត MTCP ដែលនឹងមានប្រយោជន៍ ក្នុងការទទួលបាន និងសិក្សាពីគ្នាទៅវិញទៅមកផងដែរ ដូចជាពង្រីក កម្មវិធី ពង្រឹងសមត្ថភាពផ្សេងៗក្រោម MTCP ។

ស្ថានទូត សូមអបអរសាទរដល់និស្សិតបញ្ចប់ការសិក្សា MTCP ឆ្នាំ ២០២២ ហើយសង្ឃឹមថា អ្នកនឹងជួយផ្សព្វផ្សាយ វគ្គសិក្សា MTCP ម៉ាឡេស៊ី ដល់សហការី/ក្រសួង/ទីភ្នាក់ងាររបស់អ្នក។

MTCP កំពុងផ្តល់អាហារូបករណ៍ដល់ប្រទេសអ្នកទទួល MTCP សម្រាប់ឆ្នាំសិក្សា ២០២៣/២០២៤

ដើម្បីអនុវត្តកម្មវិធី ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យសាធារណៈផ្សេងៗទៀត របស់ប្រទេស ម៉ាឡេស៊ី។

អាហារូបករណ៍នេះ អាចត្រូវបានអនុវត្តតាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ប្រទេសកម្ពុជា ដែលយើងនឹងចែករំលែកព័ត៌មានលម្អិតជាមួយ NIDIR នៅពេលក្រោយចាប់ពីថ្ងៃនេះ ហើយកាលបរិច្ឆេទបិទសម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លើកទឹកចិត្តដល់បងប្អូនខ្មែរ ឱ្យដាក់ពាក្យសុំអាហារូបករណ៍នេះ តាមរយៈ MTCP៕

To Top